Browsing Category ការអភិរក្ស

លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វអាញី មេនិងកូនចំនួន៦ក្បាល ដែលប្រជាពលរដ្ឋប្រគល់ជូន ទៅព្រលែងនៅតំបន់ធម្មជាតិ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏

លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វអាញី មានមេនឹងកូន ចំនួន៦ក្បាលទៅព្រលែងនៅតំបន់ធម្មជាតិ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏ កោះរ៉ុង ដើម្បីអោយសត្វនេះបានរស់រានមានជីវិតបែបលក្ខណះធម្មជាតិឡើងវិញ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាសត្វអាញីទាំងនេះប្រជាពលរដ្ឋទិញបានរួចនាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងអោយរស់នៅបែបធម្មជាតិឡើងវិញនៅ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏ ក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វអាញីទាំង៦ក្បាលនេះមកជូនលោកឧកញ្ញាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។សត្វអាញីទាំងនេះមានខ្លះក៏ត្រូវរបួស លោកឧកញ៉ា ទៀ វិចិត្រ ក៏បាននាំគ្រូពេទ្យមកព្យាបាលរបួសទាល់តែជាទើបយកទៅព្រលែង។ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយកសត្វអាញី មានមេនឹងកូន ទាំងនេះមកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។សូមទស្សនាវីដេអូខាងក្រោម:

លោកឧកញ៉ា ទៀ វិចិត្រ ព្រលែងសត្វល្មិចឬអណ្តើកសមុទ្រមួយក្បាលលើកទី ១០៨ ចូលក្នុងសមុទ្រធម្មជាតិ

សត្វល្មិចឬអណ្តើកសមុទ្រទម្ងន់ធ្ងន់មួយក្បាលទៀតត្រូវបាន លោកឧកញ៉ា ទៀ វិចិត្រ នាំយកទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញកាលពីរសៀលថ្ងៃទី22 ខែតុលា ឆ្នាំ២០១៩ ។ លោកឧកញ៉ាបញ្ជាក់ថា នេះជាការព្រលែងសត្វល្មិចឬអណ្តើកសមុទ្រលើកទី១០៨ហើយ បើសរុបសត្វសមុទ្រកម្រប្រភេទនេះដែលលោកឧកញ៉ាបានព្រលែងមានជិត២០០ក្បាល ហើយ ។ ជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនអ្នកនេសាទសមុទ្រមួយចំនួនដែលសហការផ្តល់សត្វល្មិចឬអណ្តើកសមុទ្រនេះ ក្រោយនេសាទបានដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវអោយគ្រប់សហគមន៌ ប្រជាពលរដ្ឋពិសេសអ្នកនេសាទសមុទ្រជួយការពារអភិរក្ស័សត្វល្មិចឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារឬយកទៅធ្វើអាជីវកម្មណាមួយឡើយ៕ សូមទស្សនាវីដេអូខាងក្រោម:

លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វសំពោច ដែលប្រជាពលរដ្ឋប្រគល់ជូន ទៅព្រលែងនៅតំបន់ធម្មជាតិ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏

លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វសំពោចមួយក្បាលទៅព្រលែងនៅតំបន់ធម្មជាតិ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏ កោះរ៉ុង ដើម្បីអោយសត្វនេះបានរស់រានមានជីវិតបែបលក្ខណះធម្មជាតិឡើងវិញ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាសត្វសំពោចនេះប្រជាពលរដ្ឋទិញបានរួចនាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងអោយរស់នៅបែបធម្មជាតិឡើងវិញនៅ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏ ក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វសំពោចមួយក្បាលនេះមកជូនលោកឧកញ្ញាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយកសត្វសំពោចមួយក្បាលនេះមកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។ សូមទស្សនាវីដេអូខាងក្រោម:

លោកឧកញ៉ា ទៀ វិចិត្រ «យកសេចក្តីល្អមកដាក់នៅក្នុងចិត្ត គិតធ្វើតែរឿងល្អៗ ទើបជីវិតអ្នកមានតែក្តីសុខសុភមង្គល…៚»

លោកឧកញ៉ា ទៀ វិចិត្រ បានសរសេរបង្ហោះសារតាមរយៈហ្វេសប៊ុកផេកផ្លូវការផ្ទាល់ខ្លួនរួមជាមួយនឹងវីដេអូមួយបង្ហាញអំពីសកម្មភាពស្និតស្នាលនឹងផ្តល់ចំណីដល់សត្វស្វានៅតាមផ្លូវ លោកឧកញ៉ាបានសរសេរលើកឡើងថា៖«យកសេចក្តីល្អមកដាក់នៅក្នុងចិត្ត គិតធ្វើតែរឿងល្អៗ ទើបជីវិតអ្នកមានតែក្តីសុខសុភមង្គល…៚» សូមទស្សនាវីដេអូរខាងក្រោម:

លោកឧកញ៉ា ទៀ វិចិត្រ បំផុសចលនាអោយរួមគ្នាស្រឡាញ់ ការពារព្រៃឈើនៅតំបន់អារ៉ែងដែលជាសមុទ្រព្រៃឈើបែបធម្មជាតិពិតៗ

តាមរយៈរូបភាពមួយចំនួនដែល លោកឧកញ៉ាទៀ វិចិត្រ ថតបានពីតំបន់អេកូទេសចរណ៍អារ៉ែង បង្ហាញពីសក្តានុពលខ្លាំង ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទេសចរក្នុងស្រុកដោយសារមានព្រៃភ្នំ និងទឹកជ្រោះធម្មជាតិ។ តំបន់អេកូទេសចរណ៍អារ៉ែងនេះមានចម្ងាយប្រមាណ២៤គីឡូម៉ែត្រពីទីរួមស្រុកថ្មបាំងស្ថិតក្នុងភូមិសាស្ត្រភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង មានសក្តានុពលចម្រុះរួមមានទី១. ព្រៃភ្នំ ២. ទឹកជ្រោះ ៣. សត្វព្រៃ ៤. ត្រីនាគ ៥. ក្រពើភ្នំ ៦. រូងភ្នំបូរាណ និង៧. របាំប្រពៃណីយ៍។ កន្លងមកក៍ដូចជាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការងារយ៉ាងច្រើន ដើម្បីអភិរក្សតំបន់អារ៉ែងនេះ និងប្រែក្លាយជាតំបន់អេកូទេសចរណ៍ដ៏គួរឱ្យទាក់ទាញ។ តាមរយៈរូបភាពនានានៅតំបន់អារ៉ែងមានទេសភាពធម្មជាតិព្រៃឈើគួរឱ្យគយគន់បំផុត មិនត្រឹមតែមានសមុទ្រព្រៃឈើប៉ុណ្ណោះទេ នៅទីនោះថែមទាំងមានជីវៈចម្រុះជាច្រើនទៀត ដូចជាសត្វក្រពើភ្នំ ដំរីជាដើម។ តាមរយៈរូបភាពទាំងអស់នេះ លោកឧកញ៉ាទៀ វិចិត្រ បានបំផុសចលនាអោយគ្រប់សហគមន៍ចូលរួមការពារ…

Read More

លោកឧកញ៉ា ទៀ វិចិត្រ ព្រលែងសត្វក្រាស់ឬអណ្តើកសមុទ្រមួយក្បាលទម្ងន់៥០គីឡូក្រាម ចូលក្នុងសមុទ្រធម្មជាតិ

សត្វក្រាស់ឬអណ្តើកសមុទ្រទម្ងន់ធ្ងន់មួយក្បាលទៀតត្រូវបាន លោកឧកញ៉ា ទៀ វិចិត្រ នាំយកទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញកាលពី ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩។លោកឧកញ៉ាបញ្ជាក់ថានេះជាការព្រលែងសត្វក្រាស់ឬអណ្តើកសមុទ្រលើកទី១០៧ នឹងមានទម្ងន់៥០គីឡូក្រាម។ជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនអ្នកនេសាទសមុទ្រមួយចំនួនដែលសហការផ្តល់សត្វក្រាស់ឬអណ្តើកសមុទ្រនេះក្រោយនេសាទបានដើម្បីយកទៅព្រលែងវិញនិងបានអំពាវនាវអោយគ្រប់សហគមន៌ប្រជាពលរដ្ឋពិសេសអ្នកនេសាទសមុទ្រជួយការពារអភិរក្ស័សត្វក្រាស់ឬអណ្តើកសមុទ្រដោយកុំសម្លាប់យកធ្វើជាអាហារឬយកទៅធ្វើអាជីវកម្មណាមួយឡើយ៕ សូមទស្សនាវីដេអូខាងក្រោម:

លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វខ្លាត្រីនឹងសត្វពង្រូល ដែលប្រជាពលរដ្ឋប្រគល់ជូន ទៅព្រលែងនៅព្រៃធម្មជាតិ

ជាថ្មីម្តងទៀតស្របពេលដែលពុទ្ធបរិទស័ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វខ្លាត្រីនិងសត្វពង្រូលទៅព្រលែងនៅព្រៃនិងព្រែកធម្មជាតិដើម្បីអោយសត្វទាំងពីរនេះបានរស់រានមានជីវិតឡើងវិញ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាសត្វខ្លាត្រីនិងសត្វពង្រូលនេះប្រជាពលរដ្ឋចាប់បានរួចបាននាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងចូលទៅក្នុងព្រៃនិងព្រែកធម្មជាតិវិញក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វទាំងពីរមកជូនលោកឧកញ្ញាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយកសត្វទាំង២នេះមកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។ សូមទស្សនាវីដេអូខាងក្រោម:

លោកឧកញ៉ា ទៀ វិចិត្រ «គ្រាន់តែដល់ផ្ទះភ្លាម ស្កាត់មកជួបមុខភ្លែត ព្រោះខានជួបមុខគ្នាយូរហើយ…នឹកណាស់សំណព្វចិត្ត….🦌»

លោកឧកញ៉ា ទៀ វិចិត្រ បានសរសេរបង្ហោះសារតាមរយៈហ្វេសប៊ុកផេកផ្លូវការផ្ទាល់ខ្លួនរួមជាមួយនឹងវីដេអូមួយបង្ហាញអំពីសកម្មភាពស្និតស្នាលស្រឡាញ់ដល់សត្វឈ្លូស លោកឧកញ៉ាបានសរសេរលើកឡើងថា៖«គ្រាន់តែដល់ផ្ទះភ្លាមស្កាត់មកជួបមុខភ្លែតព្រោះខានជួបមុខគ្នាយូរហើយ…នឹកណាស់សំណព្វចិត្ត….🦌» សូមទស្សនាវីដេអូខាងក្រោម:

លោកឧកញ៉ា ទៀ វិចិត្រ « ធ្វើល្អជាមួយអ្នកដទៃ មិនមែនសុទ្ធតែមានន័យថា យើងនឹងទទួលបានផលល្អពីគេវិញនោះទេ តែអំពើល្អនឹងធ្វើឲ្យយើងមានក្តីសុខ…៚ »

លោកឧកញ៉ា ទៀ វិចិត្រ បានសរសេរបង្ហោះសារតាមរយៈហ្វេសប៊ុកផេកផ្លូវការផ្ទាល់ខ្លួនរួមជាមួយនឹងវីដេអូមួយបង្ហាញអំពីសកម្មភាពផ្តល់ចំណីដល់សត្វឈ្លូស លោកឧកញ៉ាបានសរសេរលើកឡើងថា៖« ធ្វើល្អជាមួយអ្នកដទៃមិនមែនសុទ្ធតែមានន័យថាយើងនឹងទទួលបានផលល្អពីគេវិញនោះទេតែអំពើល្អនឹងធ្វើឲ្យយើងមានក្តីសុខ…៚»សូមទស្សនាវីដេអូនៅខាងក្រោម៖

លោកឧកញ្ញ៉ា ទៀ វិចិត្រ ព្រលែងសត្វល្មិចឬអណ្តើកសមុទ្រមួយក្បាលទម្ងន់៤៥គីឡូក្រាម ចូលក្នុងសមុទ្រធម្មជាតិ

ខេត្តព្រះសីហនុ-នៅថ្ងៃ៥កញ្ញា២០១៩នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វល្មិចឬអណ្តើកសមុទ្រមួយក្បាលថ្មីទៀត ទម្ងន់៤៥គីឡូក្រាម យកទៅព្រលែងនៅក្នុងសមុទ្រធម្មជាតិវិញ ក្រោយទទួលបានពីពលរដ្ឋអ្នកនេសាទដែលសត្វល្មិចនេះជាប់ទូកបងប្អូនអ្នកនេសាទ ហើយបងប្អូនអ្នកនេសាទស្រឡាញ់ទឹកចិត្តសប្បុរសធម៍របស់លោកឧកញ៉ាទៀ វិចិត្រដែលបានលែងសត្វជាបន្តបន្ទាប់ ក៍នាំយកសត្វល្មិចឬអណ្តើកសមុទ្រនេះមកប្រគល់ជូនលោកឧកញ្ញ៉ា ដើម្បីព្រលែងក្នុងសមុទ្រវិញ យកជាបុណ្យកុសលផងនិងជួយការពារអភិរក្សសត្វសមុទ្រកម្រផង។ លោកឧកញ៉ា ទៀ វិចិត្រ ថ្លែងថា នេះជាការព្រលែងសត្វអណ្តើកសមុទ្រលើកទី១០៦ និងបើគិតជាចំនួនសត្វល្មិច ឬអណ្តើកសមុទ្រដែលលោកបានលែងទាំង១០៦លើកនេះ សរុបទាំងតូច ទាំងធំ មានជាង២០០ក្បាលហើយ។ លោកឧកញ៉ា ទៀ វិចិត្រ បានជំរាបអោយបងប្អូនអោយដឹងផងដែរថា អណ្តើកសមុទ្រមាន ០៥ ប្រភេទ នៅប្រទេសកម្ពុជា រួមមាន ក្រាស ល្មិច ល្មិចក្បាលធំ…

Read More