សត្វល្មិចឬអណ្តើកសមុទ្រទម្ងន់ធ្ងន់មួយក្បាលទៀតត្រូវបាន លោកឧកញ៉ា ទៀ វិចិត្រ នាំយកទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ។លោកឧកញ៉ាបញ្ជាក់ថា នេះជាការព្រលែងសត្វល្មិចឬអណ្តើកសមុទ្រលើកទី១១៧ហើយ បើសរុបសត្វសមុទ្រកម្រប្រភេទនេះដែលលោកឧកញ៉ាបានព្រលែងមានជិត២០០ក្បាលហើយ ។ ជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ហាស់ សុទ្ធា ដែលបានទទួលសត្វល្មិចឬអណ្តើកសមុទ្រ ពីប្រជានេសាទភ្លាម ក៏ប្រគល់មកជូនលោកឧកញ៉ា ដើម្បីយកទៅប្រលែងនៅសមុទ្រធម្មជាតិ នឹង ក៏អរគុណដល់បងប្អូនអ្នកនេសាទសមុទ្រមួយចំនួនដែលសហការផ្តល់សត្វល្មិចឬអណ្តើកសមុទ្រនេះ ក្រោយនេសាទបានដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវអោយគ្រប់សហគមន៌ ប្រជាពលរដ្ឋពិសេសអ្នកនេសាទសមុទ្រជួយការពារអភិរក្ស័សត្វល្មិចឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារឬយកទៅធ្វើអាជីវកម្មណាមួយឡើយ៕ សូមទស្សនាវីដេអូខាងក្រោម:
Browsing Category ការអភិរក្ស
លោកឧកញ៉ា ទៀ វិចិត្រ បានថ្លែងអំណរគុណដល់ប្រជាការពារម្នាក់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានប្រគល់សត្វសំពោចញីឈ្មោលមួយគូរ មកជូនលោកឧកញ៉ា នាំយកទៅព្រលែងនៅតំបន់ព្រៃធម្មជាតិ
ប្រជាការពារម្នាក់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានស្មគ្រ័ចិត្តប្រគល់សត្វសំពោចញីឈ្មោលមួយគូរ ជូនទៅ លោកឧកញ៉ា ទៀ វិចិត្រ ដើម្បីនាំយកទៅព្រលែងនៅតំបន់ព្រៃធម្មជាតិវិញ។ ប្រជាការពាររូបនោះមានឈ្មោះ ឃួន ដារ៉ា ប្រាប់ថា ការនាំយកសំពោច ញី ឈ្មោល មួយគូរនេះ មកជូន លោកឧកញ៉ា ទៀ វិចិត្រ ក្រោយដឹងថាលោកឧកញ៉ាជាអ្នកចិត្តបុណ្យ ចូលចិត្តលែងសត្វនិងជួយដល់ការងារសង្គមជាបន្តបន្ទាប់កន្លងមក និងថាជាការចូលរួមក្នុងចលនាការពារសត្វព្រៃគ្រប់ប្រភេទមិនអោយមានការសម្លាប់៕ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វពង្រូល ២ក្បាល ដែលប្រជាពលរដ្ឋប្រគល់ជូន ទៅព្រលែងនៅព្រៃធម្មជាតិ
លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វពង្រូល ២ក្បាល ទៅព្រលែងនៅព្រៃធម្មជាតិដើម្បីអោយសត្វនេះបានរស់រានមានជីវិតឡើងវិញ។ លោកឧកញ៉ាទៀ វិចិត្រ មានប្រសាសន៍ថាសត្វពង្រូលទាំង២នេះ ត្រូវបានប្រជាពលរដ្ឋ២ផ្សេងគ្នាចាប់បានដោយចៃដន្យ រួចបាននាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងចូលទៅក្នុងព្រៃនិងព្រែកធម្មជាតិវិញក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វពង្រូលនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ាទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។ ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋទាំង២នាក់ដែលនាំយកសត្វពង្រូលទាំងនេះមកអោយព្រលែងវិញ លោកឧកញ៉ាទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ បន្តនាំយកសត្វអណ្តើកសមុទ្រ ដែលប្រជានេសាទប្រគល់ជូន ព្រលែងចូលសមុទ្រធម្មជាតិដើម្បីអភិរក្ស
លោកឧកញ៉ា ទៀ វិចិត្រ នៅក្នុងសប្តាហ៍នេះ បានបន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលទៀត យកទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ នាប្រជុំកោះរ៉ុង។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលនេះ មានទំងន់ជិត២០គីឡូ នេះជាលើកទី១១៦ ដែលលោកឧកញ៉ាបានព្រលែងសត្វល្មិចនេះ ចូលសមុទ្រ ដើម្បីអភិរក្ស..។ ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAT)ផងនោះ ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជានេសាទសមុទ្រមួយចំនួន ដែលកន្លងមកបានចូលរួមសហការនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មកប្រគល់ជូនរូបលោកក្រោយពេលពួកគាត់នេសាទបាន ដើម្បីយកទៅលែង ឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ។ ចំពោះបញ្ហានេះ…
លោកឧកញ៉ា ទៀ វិចិត្រ សម្រេចចិត្តជួយចិញ្ចឹមកូនសត្វទោចមួយក្បាលដែល កំព្រាមេ បា ដោយសារតែព្រានប្រមាញ់
លោកឧកញ៉ា ទៀ វិចិត្រ បង្ហាញពីកូនទោចកំព្រាមួយក្បាលនេះ បញ្ជាក់ថា សត្វទោចកំព្រាតូចមួយនេះ ត្រូវបានគេចាប់បាននិងបានលក់បន្តគ្នាពីមួយទៅមួយ ក្រោយពីមេ បាសត្វទោចនេះត្រូវបានព្រានប្រមាញ់សម្លាប់ដោយការដាក់អន្ទាក់និងបរបាញ់ក្នុងព្រៃ។ ក្រោយមកកូនសត្វទោចដ៍ស្លូតបូតមួយក្បាលនេះ ត្រូវបានពលរដ្ឋម្នាក់យកមកប្រគល់អោយលោកឧកញ៉ាដើម្បីលែងទៅក្នុងព្រៃវិញ ប៉ុន្តែក្រោយដឹងប្រវត្តិ និងអាណិតសត្វព្រៃសន្តានដូចមនុស្សមួយនេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រាប់ថា លោកក៍សម្រេចចិត្តមិនយកទៅលែងក្នុងព្រៃទេ គឺរក្សាទុកចិញ្ចឹមនៅក្នុងផ្ទះ ដោយផ្តើមចេញពីការផ្តល់ទឹកដោះគោនិងអាហារ ផ្សេងៗ សព្វថ្ងៃនេះដោយក្តីអាណិត។ ក្នុងឃ្លីបvideo នោះ លោកឧកញ៉ាក៍បានអង្វរអំពាវនាវ ដល់ព្រានប្រមាញ់ អោយបញ្ឈប់ការប្រមាញ់សម្លាប់សត្វព្រៃគ្រប់ប្រភេទដោយដាក់ជាចិត្តបុណ្យអាណិតសត្វផង និងថាប្រសិនបើអជ្ញាធររកឃើញជាក់ស្តែង អ្នកព្រានប្រមាញ់ក៍នឹងជាប់ទោសទណ្ឌ័ផងដែរ៕ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វល្មិចឬអណ្តើកសមុទ្រមួយក្បាលទំងន់ជិត៣០គីឡូ ព្រលែងចូលក្នុងសមុទ្រធម្មជាតិ
លោកឧកញ៉ា ទៀ វិចិត្រ បាននាំយក សត្វល្មិចឬអណ្តើកសមុទ្រ មួយក្បាលទៅ ព្រលែងចូលក្នុងសមុទ្រធម្មជាតិវិញ នៅប្រជុំកោះរ៉ុង។ នេះជាសត្វល្មិចឬអណ្តើកសមុទ្រមួយក្បាលទៀតហើយ ដែលលោកឧកញ៉ា ទៀ វិចិត្រ នាំយកទៅព្រលែងក្នុងសមុទ្រធម្មជាតិមានទំងន់ជិត៣០គីឡូ ហើយការព្រលែងលើកនេះ គឺជាការព្រលែងសត្វល្មិចឬអណ្តើកសមុទ្រលើកទី១១៥ ហើយបើសរុបសត្វសមុទ្រកម្រប្រភេទនេះដែលលោកឧកញ៉ាបានព្រលែង។ ជាមួយគ្នានេះ លោកឧកញ៉ាទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនអ្នកនេសាទសមុទ្រមួយចំនួនដែលសហការផ្តល់សត្វល្មិចឬអណ្តើកសមុទ្រនេះ ក្រោយនេសាទបានដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវអោយគ្រប់សហគមន៌ ប្រជាពលរដ្ឋពិសេសអ្នកនេសាទសមុទ្រជួយការពារអភិរក្ស័សត្វល្មិចឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារឬយកទៅធ្វើអាជីវកម្មណាមួយឡើយ៕ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ បានថ្លែងអំណរគុណដល់ជនបរទេសជាអ្នកគ្រប់គ្រងរីស៊តមួយកន្លែងនៅកោះរ៉ុង ដែលបានប្រគល់សត្វពង្រូលមកជូនលោកឧកញ៉ា នាំយកទៅព្រលែងនៅតំបន់ព្រៃធម្មជាតិ
លោកឧកញ៉ា ទៀ វិចិត្រ បានទទួលសត្វពង្រូលមួយក្បាលពីជនបរទេសជាអ្នកគ្រប់គ្រងរីស៊តមួយកន្លែងនៅកោះរ៉ុង ដើម្បីយកមកព្រលែងនៅតំបន់ព្រៃធម្មជាតិ។ តាមជនបទេសបានអោយដឹងថាសត្វពង្រូលមួយក្បាលនេះ គាត់ឃើញវាចូលមកក្នុងរីស៊តរបស់ពួកគាត់ រួចបានចាប់ទុក ដោយភ័យខ្លាចមានអ្នកផ្សេងចាប់បានយកទៅសម្លាប់ រួចក៏ទាក់ទងមកលោកឧកញ៉ា ទៀ វិចិត្រ សុំប្រគល់ជូនលោកឧកញ៉ា ដើម្បីព្រលែងចូលព្រៃធម្មជាតិវិញ អោយរស់រានមានជីវិត។ ជនបរទេសរូបនេះបានបន្តទៀតថាការដែលស្មគ្រ័ចិត្តប្រគល់សត្វពង្រូលនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ តាមរយះ វីដេអូសកម្មភាព លោកឧកញ៉ាស្រឡាញ់ ការពារ អភិរក្ស និងលែងសត្វជាបន្តបន្ទាប់។ ក្រៅពីថ្លែងអំណរគុណដល់ជនបរទេសដែលជាអ្នកគ្រប់គ្រងរីស៊តមួយកន្លែងនៅកោះរ៉ុង ដែលបានប្រគល់សត្វពង្រូលមកអោយដើម្បីយកទៅព្រលែង លោកឧកញ៉ាក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់នឹងរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។
លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វឈ្លូសមួយក្បាល យកទៅព្រលែងចូលក្នុងព្រៃធម្មជាតិវិញដោយសុវត្ថិភាព
លោកឧកញ៉ា ទៀ វិចិត្រ បានសម្តែងការរីករាយក្រោយពីជួយសង្គ្រោះជីវិតសត្វឈ្លូសមួយក្បាលទទួលជោគជយ័ ដោយការនាំយកទៅព្រលែងចូលក្នុងព្រៃធម្មជាតិវិញដោយសុវត្ថិភាព ក្រោយពីទទួលបានពីនគរបាលទេសចរណ៍នឹងប្រជាពលរដ្ឋរស់នៅម្តុំអូត្រះ ប្រគល់ជូនលោកឧកញ៉ា។ សត្វឈ្លូសមួយក្បាលនេះ ត្រូវបាននគរបាលទេសចរណ៍ នៃស្នងការនគរបាលខេត្តព្រះសីហនុនិងប្រជាពលរដ្ឋរស់នៅម្តុំអូត្រះប្រទះឃើញនៅអាងទឹកមួយកន្លែង ក៏ដេញស្ទាក់ចាប់បាន ដោយក្តីអាណិត ក៏សម្រេចចិត្តប្រគល់សត្វឈ្លូសមួយក្បាលនេះជូនទៅ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាអ្នកចូលចិត្តជួយសង្រ្គោះដល់ជីវិតសត្វព្រៃ ទាំងឡាយ ដើម្បីយកទៅព្រលែង ចូលទៅក្នុងព្រៃវិញ។ ក្រៅពីថ្លែងអំណរគុណដល់នគរបាលទេសចរណ៍និងប្រជាពលរដ្ឋដែលនាំយកសត្វឈ្លូសមកប្រគល់ជូន លោកឧកញ៉ាទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់នឹងរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វអណ្តើកសមុទ្រមួយក្បាលទម្ងន់ជាង១០គីឡូក្រាម ព្រលែងចូលក្នុងសមុទ្រធម្មជាតិ
សត្វអណ្តើកសមុទ្រមួយក្បាលទៀតត្រូវបាន លោកឧកញ៉ាទៀ វិចិត្រ នាំយកទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ។ លោកឧកញ៉ាបញ្ជាក់ថា នេះជាការព្រលែងសត្វអណ្តើកសមុទ្រលើកទី១១៥ នឹងមានទម្ងន់ជាង១០គីឡូក្រាម ។ ជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនអ្នកនេសាទសមុទ្រមួយចំនួនដែលសហការផ្តល់អណ្តើកសមុទ្រនេះ ក្រោយនេសាទបានដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវអោយគ្រប់សហគមន៌ ប្រជាពលរដ្ឋពិសេសអ្នកនេសាទសមុទ្រជួយការពារអភិរក្ស័សត្វអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារឬយកទៅធ្វើអាជីវកម្មណាមួយឡើយ៕ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វកេងកង ដែលប្រជាពលរដ្ឋប្រគល់ជូន ទៅព្រលែងនៅព្រៃធម្មជាតិ
លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វកេងកងមួយក្បាលទៅព្រលែងនៅព្រៃធម្មជាតិដើម្បីអោយសត្វនេះបានរស់រានមានជីវិតឡើងវិញ។ លោកឧកញ៉ាទៀ វិចិត្រ មានប្រសាសន៍ថាសត្វកេងកងនេះត្រូវបានប្រជាពលរដ្ឋ យកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វកេងកងនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ាទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។ ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយកកូនសត្វកេងកងមកអោយព្រលែងវិញ លោកឧកញ៉ាទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់ នឹងរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។ សូមទស្សនាវីដេអូខាងក្រោម: