លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វពង្រូល ចំនួន ១ក្បាល សត្វអាញីភ្លើងចំនួន១ក្បាល និង សត្វសំពោជក្រអូបចំនួន២ក្បាល ទៅព្រលែងនៅព្រៃធម្មជាតិដើម្បីអោយសត្វនេះបានរស់រានមានជីវិតឡើងវិញ។ លោកឧកញ៉ាទៀ វិចិត្រ មានប្រសាសន៍ថាសត្វព្រៃកំរទាំង៤នេះ ត្រូវបានប្រជាពលរដ្ឋផ្សេងគ្នា នាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ ក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វទាំងនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ាទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។ ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋ ដែលនាំយកទាំងនេះមកអោយព្រលែងវិញ លោកឧកញ៉ាទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។ សូមទស្សនាវីដេអូខាងក្រោម:
Browsing Category ការអភិរក្ស
លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វឈ្លូសដែលប្រជាពលរដ្ឋប្រគល់ជូន មកចិញ្ចឹមថែរក្សារនិងបានព្យាបាលរបួសរហូតបានជាសះស្បើយ
លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វឈ្លូស មកចិញ្ចឹមថែក្សារ តាមសំណូមពររបស់ប្រជាពលរដ្ឋដែលបានចេញអូប័រទៅជួយសង្គ្រោះនៅសមុទ្រ ក្រោយសត្វឈ្លូសនេះរត់ចូលទៅក្នុងសមុទ្រ ក្រោយចាប់បាន ប្រជាពលរដ្ឋបានប្រគល់ជូន លោកឧកញ៉ា ទៀ វិចិត្រ ដើម្បីអោយសត្វនេះបានរស់រានមានជីវិតនិងបានព្យាបាលរបួសអោយបានជាសះស្បើយ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាសត្វឈ្លូសនេះប្រជាពលរដ្ឋស្មគ្រ័ចិត្តនាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីចិញ្ចឹម ព្យាលបាលរបួស ក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វទាំងនេះមកជូនលោកឧកញ៉ាដោយសារចង់អោយសត្វឈ្លូសនេះមានបានព្យាបាលរបួសអោយបានជាសះស្បើយឡើងវិញ នឹងចង់ឃើញសត្វឈ្លូសមួយក្បាលនេះមានការរស់រានមានជីវិតបន្តទៀត។ រយះពេលជិតមួយឆ្នាំ លោកឧកញ៉ា ទៀ វិចិត្រ បានព្យាបាលរបួសសត្វឈ្លូសនេះបានជាសះស្បើយ និង មានសុខភាពល្អឡើងវិញ។ ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយកសត្វឈ្លូសនេះមកប្រគល់ជូនអោយ លោកឧកញ៉ា ទៀ វិចិត្រ ដើម្បីមើលថែរក្សារលោកឧកញ៉ាក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទផងដែរ៕ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វអណ្តើកធំមួយក្បាល និង កូនៗអណ្តើកចំនួន៣ក្បាល ដែលស្ត្រីជនជាតិរុស្សីម្នាក់ប្រគល់ជូន ទៅព្រលែងនៅតំបន់ធម្មជាតិ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏
លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វអណ្តើកធំមួយក្បាល និង កូនៗអណ្តើកចំនួន៣ក្បាលទៀត ទៅព្រលែងនៅតំបន់ធម្មជាតិម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏ កោះរ៉ុង ដើម្បីអោយសត្វនេះបានបន្តរស់រានមានជីវិតបែបលក្ខណះធម្មជាតិ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាសត្វអណ្តើកធំមួយក្បាល និង កូនៗអណ្តើកចំនួន៣ក្បាលនេះ មានស្ត្រីជនជាតិរុស្សីម្នាក់ស្មគ្រ័ចិត្តនាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងអោយរស់នៅបន្តបែបធម្មជាតិនៅ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏រួចហើយស្រ្តីជនជាតិរុស្សីរូបនេះនឹងត្រលប់ទៅរស់នៅប្រទេសរបស់ខ្លួនវិញ ក្នុងនោះស្រ្តីជនជាតិរុស្សីក៏បានប្រាប់ដែរថាការដែលនាំយកសត្វទាំងនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។ ក្រៅពីថ្លែងអំណរគុណដល់១ស្ត្រីជនជាតិរុស្សីដែលនាំយកសត្វទាំងអស់នេះមកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានស្មគ្រ័ចិត្តប្រគល់សត្វសំពោជក្រអូបមកជូនលោកឧកញ៉ា នាំយកទៅព្រលែងនៅតំបន់ព្រៃធម្មជាតិ
លោកឧកញ៉ា ទៀ វិចិត្រ បានទទួលសត្វសំពោជក្រអូបមួយក្បាល ពីប្រជាពលរដ្ឋ ដែលបានស្មគ្រ័ចិត្តប្រគល់ជូនដើម្បីយកមកព្រលែងនៅតំបន់ព្រៃធម្មជាតិ។ តាមប្រជាពលរដ្ឋជាម្ចាស់សត្វសំពោជក្រអូបបានអោយដឹងថាការដែលស្មគ្រ័ចិត្តប្រគល់សត្វសំពោជក្រអូបនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ តាមរយះ វីដេអូសកម្មភាព លោកឧកញ៉ាស្រឡាញ់ ការពារ អភិរក្សនិងលែងសត្វជាបន្តបន្ទាប់។ ក្រៅពីថ្លែងអំណរគុណដល់ប្រជាពលរដ្ឋជាម្ចាស់សត្វសំពោជក្រអូប ដែលបានប្រគល់សត្វពង្រូលនិងសត្វសំពោជមកអោយដើម្បីយកទៅព្រលែង លោកឧកញ៉ាក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់នឹងរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ រួមជាមួយ កញ្ញា មាស សុខសោភា នាំយកសត្វអកពស់ព្រៃ ដែលព្រះចៅអធិការវត្តកោះកែវពិជ័យហៅវត្តព្រៃដង្ហើមក្នុងខេត្តសៀមរាបប្រគល់ជូន ទៅព្រលែងនៅតំបន់ធម្មជាតិ
លោកឧកញ៉ា ទៀ វិចិត្រ រួមជាមួយ កញ្ញា មាស សុខសោភា បាននាំយកសត្វអកពស់ព្រៃមួយក្បាលទៅព្រលែងនៅតំបន់ធម្មជាតិដើម្បីអោយសត្វនេះបានរស់រានមានជីវិតបែបលក្ខណះធម្មជាតិឡើងវិញ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាសត្វអកពស់ព្រៃនេះ ត្រូវបានព្រះចៅអធិការវត្តកោះកែវពិជ័យហៅវត្តព្រៃដង្ហើមក្នុងខេត្តសៀមរាប មកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងអោយរស់នៅបែបធម្មជាតិវិញ។ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានស្មគ្រ័ចិត្តប្រគល់សត្វពង្រូលនិងសត្វសំពោជមកជូនលោកឧកញ៉ា នាំយកទៅព្រលែងនៅតំបន់ព្រៃធម្មជាតិ
លោកឧកញ៉ា ទៀ វិចិត្រ បានទទួលសត្វពង្រូលមួយក្បាលនិងសត្វសំពោជមួយក្បាល ពីប្រជាពលរដ្ឋពីរគ្រួសារ ដែលបានស្មគ្រ័ចិត្តប្រគល់ជូនដើម្បីយកមកព្រលែងនៅតំបន់ព្រៃធម្មជាតិ។ តាមប្រជាពលរដ្ឋទាំងពីរគ្រួសារបានអោយដឹងថាការដែលស្មគ្រ័ចិត្តប្រគល់សត្វទាំងពីរនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ តាមរយះ វីដេអូសកម្មភាព លោកឧកញ៉ាស្រឡាញ់ ការពារ អភិរក្ស និងលែងសត្វជាបន្តបន្ទាប់។ ក្រៅពីថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងពីរគ្រួសារ ដែលបានប្រគល់សត្វពង្រូលនិងសត្វសំពោជមកអោយដើម្បីយកទៅព្រលែង លោកឧកញ៉ាក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់នឹងរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វអកភ្នំ ដែលប្រជាពលរដ្ឋប្រគល់ជូន ទៅព្រលែងនៅតំបន់ធម្មជាតិ
លោកឧកញ៉ាទៀ វិចិត្រ បាននាំយកសត្វអកភ្នំមួយក្បាលទៅព្រលែងនៅតំបន់ធម្មជាតិ ដើម្បីអោយសត្វនេះបានរស់រានមានជីវិតបែបលក្ខណះធម្មជាតិឡើងវិញ។ លោកឧកញ៉ាទៀ វិចិត្រ មានប្រសាសន៍ថាសត្វអកភ្នំនេះប្រជាពលរដ្ឋទិញមកដើម្បីចិញ្ចឹម ប៉ុន្តែដោយសារជីវភាពខ្វះខាតនឹងប្រពន្ធសំរាលកូនផងនោះ ក៏មិនមានលទ្ធភាពបន្តចិញ្ចឹមបានទៀត ក៏បាននាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងអោយរស់នៅបែបធម្មជាតិវិញ ក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វអកភ្នំមួយក្បាលនេះមកជូនលោកឧកញ្ញាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ាទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។ ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយកសត្វអកភ្នំមួយក្បាលនេះមកអោយព្រលែងវិញ លោកឧកញ៉ាទៀ វិចិត្រ ក៍បានផ្តល់ថវិការមួយចំនួនដើម្បីជួយដោះស្រាយជីវភាពគ្រួសារម្ចាស់សត្វអកភ្នំនេះផងដែរ។ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ នាំយកកូនសត្វឈ្លូសដែលប្រជាពលរដ្ឋប្រគល់ជូន មកចិញ្ចឹមថែរក្សារនិងបានព្យាបាលរបួសរហូតបានជាសះស្បើយ
លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកកូនសត្វឈ្លូស មកចិញ្ចឹមថែក្សារ តាមសំណូមពររបស់ប្រជាពលរដ្ឋប្រគល់ជូន ដើម្បីអោយសត្វនេះបានរស់រានមានជីវិតនិងបានព្យាបាលរបួសអោយបានជាសះស្បើយ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាកូនសត្វឈ្លូសនេះប្រជាពលរដ្ឋស្មគ្រ័ចិត្តនាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីចិញ្ចឹមក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វទាំងនេះមកជូនលោកឧកញ៉ាដោយសារចង់អោយកូនសត្វឈ្លូសនេះមានបានព្យាបាលរបួសអោយបានជាសះស្បើយនឹងមានបំណងអោយលោកឧកញ៉ា ជួយចិញ្ចឹមថែរក្សារជារៀងរហូត។ ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយកកូនសត្វឈ្លូសនេះមកប្រគល់ជូនអោយលោកឧកញ៉ា ទៀ វិចិត្រ ដើម្បីចិញ្ចឹម លោកឧកញ៉ាក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទផងដែរ៕ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានប្រគល់សត្វសំពោច មកជូនលោកឧកញ៉ា នាំយកទៅព្រលែងនៅតំបន់ព្រៃធម្មជាតិ
ប្រជាពលរដ្ឋមួយរូបបានស្មគ្រ័ចិត្តប្រគល់សត្វសំពោចជូនទៅ លោកឧកញ៉ា ទៀ វិចិត្រ ដើម្បីនាំយកទៅព្រលែងនៅតំបន់ព្រៃធម្មជាតិវិញ។ ប្រជាពលរដ្ឋរូបនោះបានប្រាប់ថា ការនាំយកសំពោចមួយនេះ មកជូន លោកឧកញ៉ា ទៀ វិចិត្រ ក្រោយដឹងថាលោកឧកញ៉ាជាអ្នកចិត្តបុណ្យ ចូលចិត្តលែងសត្វនិងជួយដល់ការងារសង្គមជាបន្តបន្ទាប់កន្លងមក និងថាជាការចូលរួមក្នុងចលនាការពារសត្វព្រៃគ្រប់ប្រភេទមិនអោយមានការសម្លាប់៕ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វល្មិចឬអណ្តើកសមុទ្រពីរក្បាល និង សត្វក្រាស់មួយក្បាល ព្រលែងចូលក្នុងសមុទ្រធម្មជាតិ
លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វល្មិចឬអណ្តើកសមុទ្រពីរក្បាល និង សត្វក្រាស់មួយក្បាល ទៅ ព្រលែងចូលក្នុងសមុទ្រធម្មជាតិវិញ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការនាំយកទៅសត្វសត្វល្មិចឬអណ្តើកសមុទ្រនិង សត្វក្រាស់ មកព្រលែងក្នុងសមុទ្រធម្មជាតិលើកនេះ គឺជាការព្រលែងលើកទី១១៨ ហើយបើសរុបសត្វសមុទ្រកម្រប្រភេទនេះដែលលោកឧកញ៉ាបានព្រលែង។ ជាមួយគ្នានេះ លោកឧកញ៉ាទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនអ្នកនេសាទសមុទ្រមួយចំនួនដែលសហការផ្តល់សត្វល្មិចឬអណ្តើកសមុទ្រនិងសត្វក្រាស់ទាំងអស់នេះ ក្រោយនេសាទបានដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវអោយគ្រប់សហគមន៌ប្រជាពលរដ្ឋពិសេសអ្នកនេសាទសមុទ្រជួយការពារអភិរក្ស័សត្វល្មិចឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារឬយកទៅធ្វើអាជីវកម្មណាមួយឡើយ៕ សូមទស្សនាវីដេអូខាងក្រោម: